ឱពុទ្ធបរិស័ទទាំងឡាយអើយ
ព្រះធម៌ប្រោសហើយ មានគប់១ផ្ទះ
កុំបង្អង់អី មានម៉ោងច្រើនណាស់
នាំគ្នរូតរះ បើកស្តាប់ព្រះធម៌
ព្រះអភិធម្ម និង ព្រះវិន័យ
សំដែងរាល់ថ្ងៃ មិនដែលអាក់ខាន
ទោះយើងគ្មានប្រាក់ ឬវីឡាឡាន
ធម៌អាចស្ដាប់បាន នៅតាមផ្ទះ
សម្បត្តិមាសពេជ្រពិទូរ្យសូរ្យកាន្ត
ដែលយើងរកបាន ថាមានតម្ល
អវិជ្ជាគ្របដណ្តប់ យើងមិនដឹងអ្វី
ដូចសត្វសុនខ ថ្លអង្កៀមឆ្អឹង
ព្រះធម៌ជាមាស ជាពេជ្រពិត១
អវិជ្ជាក្រាស់ណាស់ មកបិទបាំង
សុនខសត្វដើរ ជិតក៏មិនដឹង
ហើយទៅសំឡឹង រកតែឆ្អឹងគោ
ព្រះធម៌ថ្លៃពេក នៅតែមិនដឹង
ព្រះធម៌ជាទីពឹង ដល់សព្វសត្វ
ឱ!អនិច្ចាណាស់ គួរសង្វេគ
ជាស្ពានជាយាន ឆ្លងអោយផុតស្ទឹង
លោភៈ ទោសៈ មោហៈ ទិដ្ឋិ
ញាតិញោមព្រះគុណ ម្ចាស់កុំបីភ្លាត់
ត្រូវមានហិរិ និង ឱត្តប្បៈ
ស្តាប់ធម៌ដោយគោរព ជារៀងរាល់ថ្ងៃ
ដំណើរ អដ្ឋង្គិ ផ្លូវដ៏អស្ចារ្យ
បុញ្ញកម្មជាពូជ មិនបាច់ឆ្ងល់
គឺជាអន្ទាក់ ក្នុងសង្សារវដ្ត
អន្ទាក់សង្សារ វដ្តនេះអោយសោះ
ប្រកាន់សច្ចៈ និងមានខន្តី
ទើបព្រះជិនស្រី ទ្រង់សរសើរពិត
គឺគ្មានវិចិកិច្ឆា លើកម្មផល
បីតិជាផល ដល់និព្វានហោង