[Intro]
[Verse 1]
រឹងទាំទឹងថ្ងៃលិច ខំរង់ចាំថ្ងៃរៀង ជឿនាងទាំងដឹងថាគ្មានសង្ឃឹម
ប្រឹងញញឹមលួងចិត្ត ខំគិតអ្វីដែលល្អ រក្សាចិត្តស្មោះត្រង់ដល់ចំបង
ទោះវេទនាជាប់កាយ ពិតទន្ទឹងថ្ងៃត្រឡប់ វិលមកបញ្ចប់ទុក្ខសោកព្រោះស្នេហ៍
កំពុងរង់ចាំក្បូន ទោះស្លាប់សូន្យមិនប្រែ ចាំផ្លូវបងមកថ្នមថែស្នេហ៍ស្រី
[Chorus]
ឱសង្សារអូនអើយអូននឹកបងខ្លាំងណាស់ ម្ដេចបងភ្លេចស្នេហ៍ចាស់ទុកឲ្យអូនរិងរៃ
បងក៏បានសន្យាថាបងនឹងវិលវិញ ឬបងភ្លេចសម្ដីបងសន្យាហើយស្ងួន
វិលវិញមកណាអូនស្នេហ៍ស្ងួនអូនរង់ចាំ ទោះរាប់រយខែឆ្នាំអូននៅចាំប្រុងថ្លៃ
ជាមួយអនុស្សាវរីយ៍បន្សល់ទុកឲ្យស្រី គឺមួយពាន់រាត្រីថ្លៃរួមរស់ក្បែរអូន។
[Inst]
[Verse 2]

[Outro]